"សារ៖
កាត់បន្ថយប្លាស្ទិក ប្រើដបទឹករបស់អ្នកឡើងវិញ… ផ្តើមចេញពីអ្នក! ការប្រើប្រាស់ដបទឹកដែលអាចប្រើឡើងវិញបាន គឺជាវិធីដ៏ល្អមួយដើម្បីកាត់បន្ថយផលប៉ះពាល់មកលើបរិស្ថាន។ វាជាជម្រើសដ៏ល្អសម្រាប់សុខភាពផងដែរ បើប្រៀបធៀបជាមួយដបទឹកប្លាស្ទិកដែលមានផ្ទុកសារធាតុគីមីដែលអាចបំពុលទឹកផឹករបស់យើង។ យើងអាចប្រើដបទឹកដែលអាចប្រើឡើងវិញបានសម្រាប់ដាក់ភេសជ្ជៈដែលយើងចូលចិត្ត។ វាមានច្រើនពណ៌ និងច្រើនម៉ូដ អ្នកអាចយកវាតាមខ្លួនបានទៅតាមស្ទីលដែលអ្នកចូលចិត្ត! សិក្សាថែមទៀតតាមរយៈវីដេអូរបស់យើង។ #គ្មានសំរាម #ប្រើដបទឹករបស់អ្នកឡើងវិញ #កាត់បន្ថយប្រើប្រាស់ឡើងវិញកែច្នៃឡើងវិញ #ផ្តើមចេញពីអ្នក
"
0 Comments