លក្ខណៈភូមិសាស្រ្ត ប្រជាសាស្រ្ត
ក្រុងក្រចេះ ជាក្រុងមួយក្នុងចំណោមក្រុងស្រុកទាំង៧ នៃខេត្តក្រចេះ ស្ថិតនៅបណ្តោយទន្លេមេគង្គ។ ខាងកើត និងខាងជើងជាប់ឃុំដារ និងឃុំថ្មគ្រែ និងខាងត្បូងជាប់ឃុំបុស្សលាវ នៃស្រុងកចិត្របុរី និងខាងលិចជាប់ទន្លេមេគង្គក្រុងក្រចេះ។ មាន ៥សង្កាត់ គឺសង្កាត់កោះទ្រង់ សង្កាត់ក្រគរ សង្កាត់ក្រចេះ សង្កាត់អូរឫស្សី និងសង្កាត់រកាកណ្តាល មានភូមិចំនួន ១៩ភូមិ មានផ្ទៃដីចំនួន ៨៩,៨៨គ.ម២ មានប្រជាពលរដ្ឋសរុបចំនួន ៣២.៨៦៩នាក់ ក្នុងនោះស្រី ១៦.៩៦០នាក់ អាយុ១៨ឆ្នាំឡើងមានចំនួន ២២.៦២៩នាក់ ស្រី ១១.៤៣៤នាក់។ ប្រជាពលរដ្ឋប្រកបមុខរបកសិកម្ម ៣៧,៥% សិប្បកម្ម ១,៨% និងសេវាកម្ម៦០,៧%។ មានដង់ស៊ីតេ ៣៦៥នាក់/១គម២ ។ (ឯកសាររដ្ឋបាលក្រុងក្រចេះឆ្នាំ២០២៤)
0 Comments