ព័ត៌មានថ្មី

លោក មឿន សៅគុណ អភិបាលរងក្រុង បានដឹកនាំក្រុមការងារ ធ្វើយុទ្ធនាការចុះផ្សព្វផ្សាយ ដីកាលេខ ០០៧ របស់ក្រុង និងអនុក្រឹត្យលេខ ១១៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ចាប់ផ្តើមនៅព្រឹកថ្ងៃអង្គារ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤


លោកអភិបាលរងបានមានប្រសាសន៍ថា៖ ដើម្បីលើកកម្ពស់ គុណភាពជីវិត សោភណភាព អនាម័យ បរិស្ថានសុខភាពសាធារណៈ ក្រុងក្រចេះទាំងមូល មិនអាចខ្វះបានពីការចូលរួមគ្រប់គ្រងសំរាម ការប្រើប្រាស់នូវសេវាប្រមូល ដឹកជញ្ជូនសំរាមរបស់បងប្អូន ជាការចូលរួមសំអាតក្រុងរបស់អ្នក ឱ្យមានសោភណភាពល្អ ផ្តើមចេញពីអ្នក! លោក មឿន សៅគុណ អភិបាលរងក្រុងក្រចេះ បញ្ជាក់បន្ថែមថា និន្នាការតំបន់ និងក្នុងពិភពលោកក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ដោយប្រើប្រាស់នូវ៖

q  យុទ្ធសាស្ត្រ: សំរាម គឺជាតម្លៃសេដ្ឋកិច្ចសង្គម  (បង្កើនការយកសំរាមមកកែច្នៃ)

q  យុទ្ធសាស្ត្រ: 3R (ស្រ៊ីអរ) :

Ø  Reduce កាត់បន្ថយការបង្កើតសំរាម

Ø  Re-use ជ្រើសសំរាមមកប្រើឡើងវិញ

Ø  Recycle ជ្រើសយកសំរាមមកកែច្នៃ)

q  យុទ្ធសាស្ត្រ: សំរាមសូន្យ

ក្នុងការធ្វើយុទ្ធការផ្សព្វផ្សាយមានការចូលរួមពីមន្ទីរបរិស្ថាន រដ្ឋបាលក្រុង មេភូមិ ចៅសង្កាត់ អង្គការដៃគូ








ប្រភព៖រដ្ឋបាលក្រុងក្រចេះ (រក្សាសិទ្ធិ)

Post a Comment

0 Comments