គាំទ្រសេវាកម្មប្រមូល និងកែច្នៃសំរាម…

"សារ៖ គាំទ្រសេវាកម្មប្រមូល និងកែច្នៃសំរាម… ផ្តើមចេញពីអ្នក! ការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវមានសារៈសំខាន់ណាស់ក្នុងការរក្សាបរិស្ថានសហគមន៍របស់អ្នកឱ្យបានស្អាត និងមានសុវត្ថិភាព។ នៅក្នុងប្រទេសកម្ពុជា សំណល់ត្រូវបានទុកដាក់តាមវិធី ៣យ៉ាងគឺ៖ ចោលនៅទីលានចាក់សំរាម កែច្នៃ និងដុត។ ទោះជាយ៉ាងណាក៏ដោយ ការទទួលបានសេវាកម្មប្រមូល និងកែច្នៃសំរាមនៅមានកម្រិតមិនស្មើគ្នានៅឡើយ។ នៅកោះទ្រង់ ក្នុងក្រុងក្រចេះ កំពុងចាប់ផ្តើមកិច្ចសហការជាមួយសេវាកម្មប្រមូលសំរាមពីកោះទៅកាន់ដីគោក។ សិក្សាបន្ថែមទៀតតាមរយៈវីដេអូរបស់យើង! #គ្មានសំរាម #ការប្រមូលសំរាម #ផ្តើមចេញពីអ្នក

Post a Comment

0 Comments