ប្រវត្តិខេត្តក្រចេះ
១.សាវតាខេត្តក្រចេះ
ខេត្តក្រចេះ ជាខេត្តនៃព្រះរាជាណាចក្រកម្ពុជា អ្នកស្រាវជ្រាវបានបញ្ជាក់ថា មនុស្សរស់នៅកម្ពុជាដំបូងៗមានភស្ដុតាងជាង៦០០.០០០ ឆ្នាំមុន មាននៅតំបន់ខ្ពង់រាបក្នុងតំបន់ស្រែស្បូវ រលួច ស្រែឫស្សី ..ខេត្តក្រចេះ រហូតដល់កំឡុងឆ្នាំ២៥០០ មុនគ្រឺស្ថសករាជ នៅតំបន់ស្នួល របស់ខេត្តក្រចេះ មានការកសាងរដ្ឋរបស់សហគមនុស្សដំបូងៗ រស់នៅក្នុងជំរុំដីរាងមូល នៅស្ថានីយធួនស្នួល (មុខផ្សារស្នួល) កាំឡែក ប៉ាក់កាឡី ជើងឃ្លូ និងត្រពាំងល័ក្ស។
វចនានុក្រមខ្មែរបានពន្យល់ពាក្យ ក្រចេះ(ន.) ឈ្មោះខែត្រមួយនៃប្រទេសកម្ពុជា
ខែត្រក្រចេះ។ ឈ្មោះម្សៅក្រអូប : ម្សៅក្រចេះ តាមវចនានុក្រមខែ្មរ របស់សមេ្តចសង្ឃរាជ
ជួន-ណាត ភាគទី១ និង ភាគទី២ ត្រង់ទំព័រ៩៣០ បោះពុម្ពឆ្នា១៩៦៧ សរសេរថា “ក្រចេ” (ន.)
(ពាក្យជនជាតិស្ទៀង) ក្របី កំពង់ក្រចេ កំពង់ចម្លងក្របី (ក្លាយមកជា ក្រចេះ)។ តាមការរៀបរាប់របស់ចាស់ទុំរស់នៅក្នុងតំបន់នេះ
នាដើមទសវត្សឆ្នាំ១៩០០ បានឱ្យដឹងថានៅសម័យដើមខេត្តក្រចេះ មានជនជាតិដើមភាគតិច
ជាច្រើនរស់នៅ ហើយមានទំនាក់ទំនងពាណិជ្ជកម្មផេ្សងៗ នៅភូមិភាគឦសាន្តទាំងមូលតាមច្រក
“កំពង់ចម្លងក្របី” របស់ជនជាតិស្ទៀងឆ្លងពីក្រចេះទៅតំបន់ខាងលើ និងក្រចេះមកតំបន់ខាងក្រោម
ហើយតែងតែមកផ្លាស់ប្តូរទំនិញទៅវិញទៅមកនៅ កំពង់ចម្លងនេះ (សូមកុំច្រឡំនៅជិតកែវសីមា
ភ្នងសំលាប់ Gatille ១៩៣០’s ក្រោយមកក្លាយជាពាក្យ
Kratie ឬ Kratié ត្រឹមត្រូវគួរសរសេរ Kracheh)។ ក្នុងសៀវភៅប្រវត្តិសាស្រ្ដប្រទេសកម្ពុជា ចាប់ពីសតវត្សទី១
នៃគ្រឹស្ដសករាជរហូតមក របស់លោក អាដេម៉ា ឡឺក្លែរ
អតីតរ៉េស៊ីដង់បារាំងប្រចាំប្រទេសកម្ពុជា បោះពុម្ព នៅ ទីក្រុងប៉ារីស នាឆ្នាំ១៩១៤
(ប្រែសម្រួលដោយ លោកទេព ម៉េងឃាង ហៅទីឃាយុ បោះពុម្ព នៅកម្ពុជា នាឆ្នាំ២០០៦)
លើលេខយោងក្នុងទំព័រទី៣៨-៣៩ លោកបាន រៀបរាប់ ឈ្មោះ ទីក្រុងបុរាណដែលមាននៅកម្ពុជា។
ក្នុងនោះមាន ឈ្មោះ ក្រុងបុរាណ មួយនៅក្នុង ស្រុក សំបូរ ខេត្តក្រចេះ
គឺទីក្រុងសម្ភុបុរៈ។ លោក អាដេម៉ា ឡឺក្លែរ បានពន្យល់ ថា៖
សម្ភុបុរៈ=ទីក្រុងរបស់អ្នកប្រាជ្ញ។ ភស្ដុតាងសិលាចារិកk.125 ដែលបានសិក្សា
ដោយសាស្រ្ដាចារ្យ បណ្ឌិត វង់ សុធារ៉ា បញ្ជាក់ថា នៅខេត្តក្រចេះ មានក្រុងបុរាណមួយរបស់
ខ្មែរគឺក្រុង សម្ភុបុរៈ (នៅស្រុកសំបូរ)។
២.អភិបាលនៃគណៈអភិបាលខេត្តក្រចេះក្រោយឆ្នាំ១៩៧៩
- ១៩៧៩ – ១៩៨២ លោក ពូន ពន្លឺ ប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្ត
- ១៩៨២ – ១៩៩៣ លោក ធឹក គ្រឿនវុត្ថា ប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្ត
- ១៩៩៣ – ១៩៩៨ ឯកឧត្តម នូ ភឿង អភិបាលខេត្ត
- ១៩៩៨ – ២០០៤ ឯកឧត្តម ឡូយ សុផាត អភិបាលខេត្ត
- ២០០៤ – ២០១២ ឯកឧត្តម ខាំ ភឿន អភិបាលខេត្ត
- ២០១២ – ២០១៨ ឯកឧត្តម សរ ចំរុង អភិបាលខេត្ត
- ២០១៨ – បច្ចុប្បន្ន ឯកឧត្តម វ៉ា ថន អភិបាលខេត្ត
៣ ៣. និមិត្តសញ្ញាខេត្តក្រចេះ
យោងប្រកាសលេខ
២០៤០ ប្រក ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការបង្កើត
និងដាក់ឱ្យប្រើប្រាស់នូវនិមិត្តសញ្ញាខេត្តក្រចេះ ។
និមិត្តសញ្ញាខេត្តក្រចេះមានរាង ខ្នាត និងរូបភាពដែលត្រូវបានកំណត់ដូចខាងក្រោម៖
- មានទទឹកស្មើនឹង២
ភាគ ៣ នៃបណ្តោយ
- ទម្រង់រួម៖
រាងត្របកឈូកតំណាងឱ្យអត្តសញ្ញាណជាតិ និងជាប្រទេសគោរពព្រះពុទ្ធសាសនា
- គ្រុឌ៖
តំណាងឱ្យសភាវៈល្អ គ្រប់គ្រងដែនដី ក្លាហាន ការពារធម្មជាតិ និងខ្យល់
- នាគ៖
តំណាងឱ្យសភាវៈល្អ ភាពត្រជាក់ត្រជុំ គ្រប់គ្រងព្រះគង្គា ព្រះភិរុណ
និងព្រះអគ្គី
- បល្ល័ង្គ៖
តំណាងឱ្យអរិយធម៌ជាតិ តាមរចនាបថភ្នំដា ក្បាច់ត្របកឈូកអង្គរឆែក
- ក្បាច់រចនា៖
តំណាងឱ្យវប្បធម៌ខ្មែរដ៏រុងរឿង
- ពណ៌មាស៖
តំណាងឱ្យភាពសំបូររុងរឿង (សុវណ្ណភូមិ)
- ពណ៌ដីលែង៖
តំណាងឱ្យធាតុថ្មរឹងមាំ
- ពណ៌បៃតង៖
តំណាងឱ្យការអភិវឌ្ឍ ។
១. ទីរួមខេត្ត : ក្រុងក្រចេះ
២. ផ្ទៃក្រឡាខេត្ត :១១.០៩៤ គម
៣. សណ្ឋានដី :ខ្ពង់រាប វាលទំនាប
៤. អាកាសធាតុ : អតិបរមា ៣៨.០% អប្បបរិមា ១៩.៥°c
៥. ចំនួនប្រជាជនសរុប :
ជំរឿនប្រជាជន (ឆ្នាំ១៩៩៨) : ២៦៣.១៧៥ នាក់
ជំរឿនប្រជាជន (ឆ្នាំ២០០៨) : ៣១៩.២១៧
នាក់
ជំរឿនប្រជាជន
(ឆ្នាំ២០១៣) : ៣៤៤.១៩៥ នាក់
ប្រជាជនសរុបក្នុងឆ្នាំ២០១៧
(CDB) : ៤០៥.៦៧៦ នាក់
ប្រជាជនសរុបក្នុងឆ្នាំ២០១៨
(CDB) : ៤០៧.២៩៤ នាក់
ជំរឿនប្រជាជនឆ្នាំ២០១៩ : ៣៧៤.៧៥៥ នាក់
ប្រជាជនសរុបក្នុងឆ្នាំ២០២០
(CDB) : ៤២៩.៩០៨ នាក់
ប្រជាជនសរុបក្នុងឆ្នាំ២០២១
(CDB) : ៤៣៨.៦៤១ នាក់
ប្រជាជនសរុបក្នុងឆ្នាំ២០២២(CDB) : ៤៤៤.២៦៦ នាក់
-ស្រី : ២២៣.៣៧០ នាក់
-ប្រុស : ២២០.៨៩៦ នាក់
ប្រជាជនអាយុ១៨ឆ្នាំឡើង : ២៦៧.៤១៦ នាក់
-ស្រី : ១៣៥.៧៦៨ នាក់
-ប្រុស : ១៣១.៦៤៨ នាក់
ចំនួនគ្រួសារ : ១០៣.៦៧៣ នាក់
ទំហំគ្រួសារ : ៤.២នាក់
-ស្ថិតិប្រជាជនក្នុងឆ្នាំ២០២៣
-ចំនួនគ្រួសារ :
១០៣.៦៧៨ គ្រួសារ
-ប្រជាជនសរុប :
៤៤៤.២៦៦ នាក់
-ស្រី :
២២៣.៣៧០ នាក់
៦.ដង់ស៊ីតេប្រជាជន/គម : ៤៤ នាក់/គម
៧. ចំនួនក្រុង :
០១ (ក្រុងក្រចេះ)
៨. ចំនួនស្រុក :
០៦
សរុបចំនួនក្រុង
ស្រុក : ០៧ (ក្រុងក្រចេះ, ស្រុកចិត្របុរី, ស្រុកស្នួល,
ស្រុកសំបូរ,
ស្រុកព្រែកប្រសព្វ, ស្រុកឆ្លូង និងស្រុកអូរគ្រៀងសែនជ័យ)
៩. ចំនួនឃុំ :
៤៣
១០. ចំនួនសង្កាត់ : ០៥
សរុបចំនួនឃុំ
សង្កាត់ :
៤៨
១១. ចំនួនភូមិ :
៣២៧
១២. ព្រំប្រទល់ : ខាងកើតជាប់ខេត្តមណ្ឌលគិរី
ខាងលិចជាប់ខេត្តកំពង់ធំ
ខាងជើងជាប់ខេត្តស្ទឹងត្រែង
ខាងត្បូងជាប់ខេត្តត្បូងឃ្មុំ
ខេត្តកំពង់ចាម
និងប្រទេសវៀតណាម។
១៣. ច្រកអន្តរជាតិ : ត្រពាំងស្រែ (ស្នូល)
១៤. ច្រកទ្វេភាគី :
ជ័យឃ្លាំង (ស្នួល)
១៥. ច្រកតំបន់ :
អូរលាវ (ស្នួល)
១៦. បរិមាណទឹកភ្លៀង (គិតជាមធ្យម) :
២.០៧៩,៩ មម/ឆ្នាំ២០២២
១៧.បរិមាណផលិតផលក្នុងស្រុកសរុប :
៥៥៥,៩លានដុល្លារ (ទិន្នន័យឆ្នាំ២០២១)
១៨.ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ : ១.៣២៥,៧ដុល្លារ (ឆ្នាំ២០២២)
១៩.កំណើនសេដ្ឋកិច្ចក្នុងខេត្ត :
១,៦% (ឆ្នាំ២០១១)
៥. ស្ថានភាពសេដ្ឋកិច្ចតាមវិស័យ
ក-វិស័យកសិកម្ម
១. ដំណាំស្រូវ :
៥៤ ៦៨២ ហិកតា (ទិន្នផល ៣ ២៧១គ.ក្រ/ហិកតា)
២. ដំណាំឧស្សាហកម្ម
- កៅស៊ូ :
៨៦ ៣៧៤,៧២ ហិកតា (ទិន្នផល១,៣-១,៥តោន/ហិកតា)
-ល្ង : ១ ៧៣៤ ហិកតា (ទិន្នផល៦៥០
គ.ក្រ/ហិកតា)
-ដំឡូងជ្វា : ១៩៤ ហិកតា (ទិន្នផល៧ ៩៥០
គ.ក្រ/ហិកតា)
-ដំឡូងគរ :
៧ ២៦៤ ហិកតា (ទិន្នផល ៧ ៤៨០ គ.ក្រ/ហិ)កតា
សណ្ដែកបាយ : ២ ៣៥១ ហិកតា (ទិន្នផល ៧០០គ.ក្រ/ហិកតា)
សណ្តែកដី : ១.០៦០ ហិកតា (ទិន្នផល ១.០០០គ.ក្រ/ហិកតា)
-ពោតក្រហម : ៩ ៥៣៦ ហិកតា (ទិន្នផល ៣ ៦២០គ.ក្រ/ហិកតា)
-ពោតស : ៦២៦ ហិកតា (ទិន្នផល ២ ៩៥០គ.ក្រ/ហិកតា)
-ថ្នាំជក់ :
១ ២៩៣ ហិកតា (ទិន្នផល ២ ៥០០គ.ក្រ/ហិកតា)
-ស្វាយចន្ទី : ៦៤ ៩១៧,១៣ហិកតា (ទិន្នផល ២ តោន/ហិកតា)
-សណ្តែកសៀង : ២ ១២៥ ហិកតា (ទិន្នផល ១ ៥០០ គ.ក្រ/ហិកតា)
អំពៅ :
១ ៧៩៥ ហិកតា (ទិន្នផល៧០-៨០តោន/ហិកតា)
ដំឡូងមី :
៧១ ៧៨៥ ហិកតា (ទិន្នផល ២០ តោន/ហិកតា)
ម្រេច :
៤២៧,៤៦ហិកតា (ទិន្នផល ៣ តោន/ហិកតា)
ម៉ៃសាក់ :
១ ៦៥១ ហិកតា
៣. ដំណាំសាវប្បកម្ម : ៥
៤២០ ហិកតា ក្នុងនោះ
-ឈើហូបផ្លែ : ៣ ៩៨៥ ហិកតា
-បន្លែគ្រប់មុខ : ១ ២៤២ ហិកតា
-ប៉ិកួក :
១៩៣ ហិកតា
៤.ផលផល :
៧៨០,២៨ តោន ក្នុងនោះ
-នេសាទទឹកសាប : ៥២៥,៥៨ តោន
វារីវប្បកម្មទឹកសាប : ២៥៤,៧ តោន
៥. បសុសត្វ : ៧១៨ ៤២៨ក្បាល ក្នុងនោះ
-គោ-ក្របី :១០៥ ០៥២ ក្បាល
-ជ្រូក :៤២ ៣៧៦ ក្បាល
-សត្វស្លាប : ៥៧១ ០០០ ក្បាល
-ការចិញ្ចឹមសត្វជាលក្ខណៈកសិដ្ឋាន :២៣កន្លែង ក្នុងនោះកសិដ្ឋានចិញ្ចឹមគោ ៧កន្លែង កសិដ្ឋានចិញ្ចឹម
ជ្រូក ៧ កន្លែង និងកសិដ្ឋានចិញ្ចឹមមាន់ ៩កន្លែង
ខ. វិស័យហេដ្ឋារចនាសម្ព័ន្ធ
១.សាធារណការ និងដឹកជញ្ជូន៖
ផ្លូវជាតិពីភ្នំពេញ ទៅទីរួមខេត្ត : ៣៤០
គម (តាមផ្លូវជាតិលេខ៧)
២៥០គ.ម (តាមផ្លូវជាតិលេខ៧៣)
ផ្លូវទឹកពីភ្នំពេញ ទៅទីរួមខេត្ត :
២២០ គម
ប្រវែងទន្លេមេគង្គឆ្លងកាត់ខេត្ត :
១៤០គម
កំណាត់ផ្លូវជាតិក្នុងខេត្ត :
ផ្លូវជាតិលេខ
៧ : ១៩៨.១
គម
ផ្លូវជាតិលេខ
៧៣ : ៤២,៤ គម
-ផ្លូវជាតិលេខ ៧៤ : ២១,២៨ គម
-ផ្លូវជាតិលេខ ៧៦ : ៤៩,១គម
-កំពង់ផែ : ០១
(ក្រុងក្រចេះ)
-ចំណតរថយន្តក្រុង ស្រុក : ០៤ កន្លែង
តំលៃដឹកជញ្ជូនផ្លូវគោកទៅភ្នំពេញ : ៣៥.០០០ រៀល/ម្នាក់
២. ថាមពល និងទឹកស្អាត
ថាមពលអគ្គិសនី
-អានុភាពតម្លើង : ១៣២,២៦៦ KVA
-អានុភាពផលិតបាន : ៣៨,២២១ KVA
-តម្លៃអ្នកប្រើប្រាស់ភ្ជាប់ពីខ្សែបណ្តាញចែកចាយ LV:
+អ្នកប្រើប្រាស់លំនៅដ្ឋាន៖
-អ្នកប្រើពី ១ ដល់ ១០ kWh ក្នុង ១ខែ : ៣៨០រៀល / kWh
-អ្នកប្រើពី ១១ ដល់ ៥០ kWh ក្នុង ១ខែ : ៤៨០រៀល / kWh
-អ្នកប្រើពី ៥១ ដល់ ២០០ kWh ក្នុង ១ខែ : ៦១០រៀល / kWh
-អ្នកប្រើលើសពី ២០០ kWh ក្នុង ១ខែ : ៧៣០រៀល / kWh
+អ្នកប្រើប្រាស់ប្រភេទផ្សេងទៀត ក្រៅពីលំនៅដ្ឋាន ៧៣០រៀល / kWh
+សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព នៅជនបទ : ៦១០រៀល / kWh
+អ្នកបូមទឹកធ្វើកសិកម្ម និងអ្នកប្រើប្រាស់ក្នុងវិស័យកសិកម្ម
ភ្ជាប់ពីខ្សែបណ្តាញចែកចាយ LV
និង MV (ពីម៉ោង ៩យប់ ដល់ ម៉ោង ៧ព្រឹក) :
៤៨០រៀល/kWh
-ទឹកស្អាត
-សមត្ថភាពផលិត : ២០.០០០ ម ថ្ងៃ
-បរិមាណផលិតបាន
: ១.២០០០ ម / ថ្ងៃ
-តម្លៃ
:
២.០០០ រៀល/ម
៣. ធារាសាស្ត្រ
ប្រព័ន្ធធារាសាស្ត្រ : ១៨១ កន្លែង
ផ្ទៃដីបង្កបង្កើនផល : ៥៤.០០០ ហត (ស្រូវវស្សា ៤០.០០០ ហត.
ស្រូវប្រាំង ១៤.០០០ ហត)
លទ្ធភាពស្រោចស្រព
-ក្នុងរដូវវស្សា : ១៥.៩១៤,១២ ហត
-ក្នុងរដូវប្រាំង : ១១.៦៩២,៨ ហត
ស្ថានីយបូមទឹក : ០៥ កន្លែង
គ.វិស័យសេវាកម្ម
១. អប់រំ
សកលវិទ្យាល័យរដ្ឋ : ០១កន្លែង
វិទ្យាស្ថានបណ្តុះបណ្តាលរដ្ឋ : ០១កន្លែង
មហាវិទ្យាល័យឯកជន : ០២ កន្លែង
សាលាមធ្យមសិក្សា : ៥៥ ចំនួនសិស្ស : ២១.៣៦៩ នាក់
សាលាគរុកោសល្យ និងវិក្រឹត្យការ : ០១កន្លែង
២. ប្រៃសណីយ៍ និងទូរគមនាគមន៍
ក -បញ្ញើប្រៃសណីយ៍ : មានចំនួន ៥ ប្រតិបត្តិករ និងមានចំនួន ២៥សាខា
ស្រុកដែល មានសេវាបញ្ញើ : ០៧
ក្រុង-ស្រុក
ខ - ទូរគមនាគមន៍
មធ្យោបាយបញ្ជូនទទួល : ខ្សែកាល្លិ៍អុបទិក និង Microwave
ប្រព័ន្ធទូរសព្ទអចល័ត : មានចំនួន៣ ប្រព័ន្ធ/ប្រតិបត្តិការ
ប្រព័ន្ធទូរសព្ទចល័ត : មានចំនួន៣ ប្រព័ន្ធ (មិត្តហ្វូន ស្អាត និងសែល កាត)
ស្រុកដែល មានសេវាទូរសព្ទ : មានចំនួន៣ ប្រព័ន្ធទូរសព្ទចល័ត
ក្រុងក្រចេះ ស្នួល ឆ្លង ព្រែកប្រសព្វ
ចិត្របុរីស្រុក អូគ្រឿងសែនជ័យ
និងស្រុកសំបូរ
ស្រុកដែល មានសេវាអ៊ីនធឺណិត : ០៧ក្រុង-ស្រុក
៣. សុខាភិបាល
មន្ទីរពេទ្យបង្អែកខេត្ត : ០១កន្លែង
មន្ទីរពេទ្យបង្អែកស្រុក : ០៤កន្លែង
ចំនួនគ្រែសរុប : ៣៦៥ គ្រែ
.សមត្ថភាពព្យាបាល
-CPA1 :
៣
-CPA2 :
១
-CPA3 : ១
មណ្ឌលសុខភាពចំនួន : ៤០កន្លែង
ប៉ុស្តិ៍សុខភាព : ១៣កន្លែង
ឃ. វិស័យទេសចរណ៍
១. សារមន្ទីរ : ១កន្លែង
២. រមណីយដ្ឋានប្រវត្តិសាស្ត្រ :
វត្តសរសរ១០០, ភ្នំសំបុក, វត្តវិហារបុរាណរកាកណ្តាល,
ភ្នំសុពណ៌កាឡី,ប្រាសាទប្រាំ,ស្តូបវិមាន ២ធ្នូ, ព្រៃគគីរ ភ្នំព្រះ
៣. រមណីយដ្ឋានធម្មជាតិ :អន្លង់ផ្សោត, ទឹកជួរទន្លេមេគង្គកាំពី, ព្រែកជ្រៃមាំង,តាព្រហ្ម, ឆ្នេរខ្សាច់កោះទ្រង់, ទំនប់ជីរើន ៧៩ សហគមន៍ទេសចរណ៍ធម្មាជាតិកោះទ្រង់,សហគមន៍អេកូទេសចរណ៍កោះផ្តៅ,សហគមន៍អេកូ ទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ, សហ គមន៍អេកូទេសចរណ៍កោះសាមសិប, សហគមន៍ អេកូទេសចរណ៍កោះត្នោត, សហគមន៍អេកូ ទេសចរណ៍កោះដំបង, និងសហគមន៍ ទេសចរណ៍ទឹកជួរតាក្រហមក
៤. រមណីយដ្ឋានកែច្នៃ : ឆ្នេរខ្សាច់សសរ១០០
កោះឦសាន្តមេគង្គកម្ពុជា, អេសភី រីសត SP RESORT,ឆ្នេរសុពណ៌គិរី, ត្រចៀកកាំអង្គរ, និងកោះសុក្រម
៥. សណ្ឋាគារ : ១៥ កន្លែង ស្មើនឹង ៦២២បន្ទប់
៦. ផ្ទះសំណាក់ : ៥២កន្លែង ស្មើនឹង ៥១៣បន្ទប់
៧. ភោជនីយដ្ឋាន : ១៥៥កន្លែង ស្មើនឹង ១.៣២២តុ
ង.ធនធានធម្មជាតិ
១.ធនធានរ៉ែ
-ថ្មក្រានីត : តំបន់ភ្នំព្រិច ឃុំស្វាយជ្រះ ស្រុកស្នួល ឃុំថ្មី ស្រុកចិត្របុរី
ឃុំបឹងចារ ស្រុកសំបូរ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ
-រ៉ែមាស : ឃុំក្បាលដំរី ស្រុកអូរគ្រឿងសែនជ័យ
-រ៉ែថ្មសំណង់ : ឃុំថ្មី ស្រុកចិត្របុរី ឃុំស្នួល ស្រុកស្នួលឃុំក្បាលដំរី
ស្រុកអូរគ្រឿងសែនជ័យ
-ក្រួស-ខ្សាច់ : សង្កាត់កោះទ្រង់ ក្រុងក្រចេះ -ឃុំថ្មគ្រែ ស្រុកចិត្របុរី ឃុំព្រែកសាម៉ាន់
ស្រុកឆ្លង
-ក្រុមហ៊ុនសិក្សាស្រាវជ្រាវរ៉ៃចំនួន : ០៦ក្រុមហ៊ុន (ស្មើនឹង ៦អាជ្ញាបណ្ណ)
-ក្រុមហ៊ុនអាជីវកម្មមាន : ៣១ក្រុមហ៊ុន
អាជីវកម្មរ៉ែមាស : ០១ក្រុមហ៊ុន
អាជីវកម្មថ្មក្រានីតអារ“ថ្មប្លុក” : ២៣ ក្រុមហ៊ុន
ម៉ាស៊ីនកិនថ្ម
: ០២ក្រុមហ៊ុន
ក្រួស ខ្សាច់សំណង់ : ០៥ អាជ្ញាបណ្ណ
រោងចក្រកែច្នៃថ្មក្រានីតសន្លឹកមាន : ០៣ក្រុមហ៊ុន
២. ដែនជម្រកសត្វព្រៃ
កែវសីមា : ៥៩.២៨៤ហត (មិនរាប់បញ្ចូលក្នុងផ្ទៃដីក្នុងខេត្ត
មណ្ឌលគិរីឡើយ)
. ព្រៃឡង់ : ១១៥.៧៣០
ហត (មិនរាប់បញ្ចូលផ្ទៃដីក្នុងខេត្ត ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំឡើយ)
. សំបូរ :
៨២.៥០៦ ហត
- ព្រែកប្រសព្វ : ១៤.២២១ ហត
-
លំផាត់ : ៦.១១២ ហត (មិនរាប់បញ្ចូលផ្ទៃដីក្នុងខេត្ត មណ្ឌលគិរី
រតនគិរី និងខេត្តស្ទឹងត្រែងឡើយ)
៣. តំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភសត្វតោ : ៥.៣២៧ ហត
ច. វិស័យសាសនា
១. វត្តអារាមព្រះពុទ្ធសាសនា
ចំនួនវត្ត : ១៨០ វត្ត
ចំនួនព្រះសង្ឃ : ១,៤២២ អង្គ
២. សាសនាគ្រិស្ត
ចំនួនវិហារ : ២២
វិហារ
ចំនួនស្នាក់ការថ្វាយបង្គំ
: ៤៤ កន្លែង
ចំនួនបព្វជិតសាសនា(គ្រូគង្វាល) : ៧០នាក់ (ស្រី ១៣នាក់)
ចំនួនសាសនិក : ១,៨១១នាក់ (ស្រី១,០៩៥នាក់)
៣. សាសនាឥស្លាម
ចំនួនវិហារ :
៨៦ វិហារ
ចំនួនស៊ូរ៉ាវ : ១៣៤ កន្លែង
ចំនួនសាសនិក : ៤៤.៨៥២នាក់ (ស្រី២៣.៦១៨នាក់)
៤. សាសនាមហាយាន
ចំនួនវិហារ : ០៣ វិហារ
ចំនួនសាសនិក : ៧២០នាក់ (ស្រី ៥៣០នាក់)
៥. សាលាពុទ្ធិកបឋមសិក្សា :
១៥កន្លែង (ឆ្នាំ២០២៣)
:
សមណសិស្ស ៤៧៤អង្គ
៦. សាលាពុទ្ធិកអនុវិទ្យាល័យ : ០១កន្លែង មាន៣ថ្នាក់ (សមណសិស្ស១០៥អង្គ)
ឆ. វិស័យសក្តានុពល
និងអាទិភាពសម្រាប់ការអភិវឌ្ឍនាពេលអនាគត
១. កសិកម្ម
-ដំណាំកសិកម្ម : ២៥៨.៥៥៣,៣១ហ.ត
-ដំណាំសាវប្បកម្ម :
៥ ៤២០ ហិកតា
-ដំណាំឧស្សាហកម្មរយៈពេលខ្លី : ៩៩
៧៦៣ ហិកតា
-ដំណាំឧស្សាហកម្មរយៈពេលវែង : ១៥៣ ៣៧០,៣១ ហិកតា
២.ក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ច : ៤៨ ក្រុមហ៊ុន
-ទំហំក្រោម ១០០០ហិកតា : ១០ ក្រុមហ៊ុន
-ទំហំលើ ១០០០ហិកតា : ៣៨ ក្រុមហ៊ុន
-កៅស៊ូ : ៥៤ ៤៤៥,៤៨ ហិកតា
-ម៉ៃសាក់ : ១ ៦៥១ ហិកតា
-អំពៅ : ៦ ០០០ ហិកតា
-ដំឡូងមី : ១ ០០០ ហិកតា
-ស្វាយចន្ទី : ៣ ៤៩៧,៤៧ ហិកតា
-ឈើហូបផ្លែ : ៦៨៦ ហិកតា
-ចេកអំបូងលឿង : ១ ៤៧៦ ហិកតា
២.អាជីវកម្មធនធានរ៉ែ
-ក្រុមហ៊ុនសិក្សាស្រាវជ្រាវរ៉ៃចំនួន : ១២ក្រុមហ៊ុន
-ក្រុមហ៊ុនដីសម្បទាន : ១៦ក្រុមហ៊ុន
-ក្រុមហ៊ុនអាជីវកម្មមាន : ០៩ក្រុមហ៊ុន
អាជីវកម្មរ៉ែមាស : ០១ក្រុមហ៊ុន
អាជីវកម្មថ្មក្រានីតអារ“ថ្មប្លុក” : ០៧ក្រុមហ៊ុន
ម៉ាស៊ីនកិនថ្ម : ០១ក្រុមហ៊ុន
រោងចក្រកែច្នៃថ្មក្រានីតសន្លឹកមាន : ០៣ក្រុមហ៊ុន
៣.សក្កានុពលទេសចរណ៍
-រមណីយដ្ឋានទេសចរណ៍ចំនួន : ២៤កន្លែង
រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ : ០៦កន្លែង
រមណីយដ្ឋានធម្មជាតិមាន : ១២កន្លែង
រមណីយដ្ឋានកែច្នៃមាន : ០៥កន្លែង
រមណីយដ្ឋានវប្បធម៌ធម្មជាតិ : ០១កន្លែង
រមណីយដ្ឋានកំពុងសិក្សា : ០១កន្លែង (ទឹកជួរតាក្រហម ក)
ជ.វិស័យសេដ្ឋកិច្ច និងទីផ្សារ
១. តំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស : ០១កន្លែង (យូ ប៊ី អ៊ុ ស្នួល)
២. ផ្សាររដ្ឋ : ០៧កន្លែង
៣. ផ្សារឯកជន : ០៣កន្លែង
៤. ផ្សាររៀបរយ (ស្តារម៉ាត) : ១២កន្លែង
៥. ផ្សារក្រមួន : ៤៧កន្លែង។
៦.ផែនទីរដ្ឋបាល
៧.ផែនទីទេសចរណ៍
*(អត្ថបទស្រាវជ្រាវ
លោក ទឹម សុរិយា នាយករងរដ្ឋបាលសាលាក្រុងក្រចេះ)
ឯកសារយោង៖
- -សៀវភៅព័ត៌មានរាជធានីខេត្ត ផែនទីភូមិសាស្ត្រ ភូមិសាស្ត្រ ប្រជាសាស្ត្រ សក្តានុពលឆ្នាំ២០២៤របស់ ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤
- -អត្ថបទរដ្ឋបាលខេត្តក្រចេះ
0 Comments