ប្រវត្តិវត្ត ទីបារាម (ហៅវត្តក្បាលកោះ)

 

ប្រវត្តិវត្ត ទីបារាម  (ទីតាំងវត្ត🏰⛳)

         វត្តទីបារាម ស្ថិតនៅក្នុងភូមិក្បាលកោះទ្រង់ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ ខាងកើតជាប់ភូមិប្រជាជន ខាងលិចជាប់ទន្លេមេគង្គ ខាងជើងជាប់ដីចំការប្រជាជន ខាងត្បូងជាប់ដីស្រែប្រជាជន មានចំងាយ ៥ គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ ។


          ឈ្មោះដើមហៅថា វត្តទីបារាម (ក្បាលកោះ) ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៩១០ ដោយព្រះគ្រូ សូ សួន ព្រមទាំង​ពុទ្ធបរិស័ទចំនុះជើងវត្តទាំងមូល ។

          ស្ថានភាពវត្តមុនឆ្នាំ១៩៧៥ វត្តទីបារាម (ក្បាលកោះ) ត្រូវបានកសាងឡើង ហើយបញ្ចុះខណ្ឌសីមា ក្រោមអធិបតីរបស់ ព្រះគ្រូមេគណខេត្តព្រះនាម ម៉ាក

          ស្ថានភាពចាប់ពីឆ្នាំ១៩៧៥ ដល់១៩៧៩ វត្តទីបារាម (ក្បាលកោះ) នេះពុំមានការរុះរើអ្វីទេ ។

          ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៥ ដល់បច្ចុប្បន្ននេះ វត្តទីបារាម (ក្បាលកោះ) ត្រូវបានរុះរើកុដិ ដើម្បីសាងសង់ព្រះវិហារ ហើយត្រូវបានបញ្ចុះខណ្ឌសីមា ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ឹម ឈុនលឹម និងឯកឧត្តម​ នូ ភឿង

          តាំងពីការកកើតឡើង វត្តទីបារាម (ក្បាលកោះ) មកដល់សព្វថ្ងៃនេះ មានព្រះសង្ឃ ព្រះពុទ្ធសាសនាថេរវាទ​មហានិកាយ​ដែលជា​ព្រះចៅអធិការវត្តចំនួន ១៣ ព្រះអង្គគឺ ទី១.ព្រះគ្រូព្រះនាម សូ សួន ទី២.ព្រះគ្រូព្រះនាម អ៊ិន ថង ទី៣.ព្រះគ្រូព្រះនាម ឆៃ ពូល ទី៤.ព្រះគ្រូ ស៊ាង ទី៥.ព្រះគ្រូ វ៉ុន ជឿន ទី៦.ព្រះគ្រូ ឈុន ទី៧.ព្រះគ្រូ អ៊ុន ស៊ុន ទី៨.ព្រះគ្រូ អ៊ុក ស៊ន ទី៩.ព្រះគ្រូ ឯក អុំ ទី១០.ព្រះគ្រូ ម៉េង រឿន ទី១១.ព្រះគ្រូ ឃ្លោក យឿន ទី១២.ព្រះគ្រូ អ៊ុំ ឈុន ទី១៣ សួង ចិត្រា ទី១៤ ស៊ឹង ចាន់ណា(ចៅអធិការស្តីទី) ទី១៥ លាស់ រតនា (ចៅអធិការស្តីទី) បច្ចុប្បន្ននេះ ព្រះសង្ឃដែល​គង់នៅមានចំនួន ០៣ ព្រះអង្គ គឺ ភិក្ខុ ០២អង្គ សាមណេរ ០១អង្គ និងមានអាចារ្យវត្តចំនួន ០៣រូប គណៈកម្មការ ០៥រូប ក្មេងស្នាក់នៅចំនួន ០១រូប ។

          សមិទ្ធផលបច្ចុប្បន្ននេះ មាន ព្រះវិហារ១ កុដិចំនួន៣ សាលាឆាន់១ ចេតិយចំនួន៧ ស្រះទឹកចំនួន២  ដងទង់២ តំបន់ទេសចរធម្មជាតិ ។ ទីតាំងវត្ត🏰⛳

        *អត្ថបទស្រាវជ្រាវលោក ទឹម សុរិយា នាយករងរដ្ឋបាលសាលាក្រុងក្រចេះ

    ឯកសារយោង៖

                - ការិយាល័យធម្មការ និងសាសនាក្រុងក្រចេះ ឆ្នាំ២០១៧







ទីតាំងវត្ត🏰⛳

Post a Comment

0 Comments