ប្រវត្តិវត្តសន្ធាទីបារាម (ហៅវត្តចុងកោះ)

 

ប្រវត្តិវត្ត សន្ធាទីបារាម ទីតាំងវត្ត🏰⛳

    វត្តសន្ធាទីបារាម ស្ថិតនៅក្នុងភូមិចុងកោះទ្រង់ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ ខាងកើតជាប់ទន្លេមេគង្គ ខាងលិចជាប់បឹង ខាងជើងជាប់ភូមិប្រជាជន ខាងត្បូងជាប់ភូមិប្រជាជន មានចំងាយ ១ គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ ។


ឈ្មោះដើមហៅថា វត្តចុងកោះទ្រង់ ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៩០០ ដោយឈ្មោះ យាយ ស៊ុយ ហេតុដែលនាំអោយហៅថា វត្តចុងកោះទ្រង់ នេះគឺដោយសារតែ វត្តនេះស្ថិតក្នុងទឹកដីចុងកោះទ្រង់ ទើបអ្នកស្រុកទាំងអស់​តែងហៅថា វត្តចុងកោះរហូតមកទល់សព្វថ្ងៃនេះ ។

            ស្ថានភាពវត្តមុនឆ្នាំ១៩៧៥ វត្តសន្ធាទីបារាម ត្រូវបានជួយឧបត្ថម្ភពីប្រជាជនក្នុងភូមិនេះឯង ហើយពុំទាន់មានព្រះវិហារ​ត្រឹមត្រូវនៅឡើយនោះទេ មានតែសាឡុំបញ្ចុះគោលនិមិត្តប៉ុណ្ណោះ ។ ស្ថានភាពចាប់ពីឆ្នាំ១៩៧៥ ដល់១៩៧៩ វត្តសន្ធាទីបារាម  (ចុងកោះ) គឺជាកន្លែងរោងបាយរបស់របប ប៉ុល ពត​ ។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៥ ដល់បច្ចុប្បន្ននេះ វត្តសន្ធាទីបារាម នេះមានការជួយក្នុងការកសាងពីសំណាក់សប្បុរស​ជនជា​ច្រើន ហើយត្រូវបានរួបរួមបញ្ចុះខណ្ឌសីមា ក្រោមអធិបតិភាពរបស់ ឯកឧត្តម ធឹក គ្រឿនវុត្ថា

            តាំងពីការកកើតឡើង វត្តសន្ធាទីបារាម (ចុងកោះ) មកដល់សព្វថ្ងៃនេះ មានព្រះសង្ឃព្រះពុទ្ធសាសនាថេរវាទ​មហានិកាយ​ដែលជា​ព្រះចៅអធិការវត្តចំនួន០៤ ព្រះអង្គគឺ ទី១.ព្រះគ្រូព្រះនាម ញ៉ឹក ទៀន ទី២.ព្រះគ្រូព្រះនាម ភោគ ជិន ទី៣.ព្រះគ្រូព្រះនាម      អ៊ុំ បូរិន ទី៤ព្រះគ្រូព្រះនាម យ៉ុង់ ពុទ្ធី។ បច្ចុប្បន្ននេះ ព្រះសង្ឃដែល​គង់នៅមានចំនួន០២ ព្រះអង្គ គឺ ភិក្ខុ ០២អង្គ និងមានអាចារ្យវត្តចំនួន ០១រូប គណៈកម្មការ ៨រូប។ សមិទ្ធផលបច្ចុប្បន្ននេះ មាន ព្រះវិហារថ្មីកំពុងសាងសង១ កុដិចំនួន២ សាលាឆាន់១ ស្រះទឹកចំនួន ១ ៕

    *អត្ថបទស្រាវជ្រាវលោក ទឹម​ សុរិយា នាយករងរដ្ឋបាលសាលាក្រុងក្រចេះ

ឯកសាយោង៖

    - ការិយាល័យធម្មការ និងសាសនាក្រុងក្រចេះ ឆ្នាំ២០១៧  ទីតាំងវត្ត🏰⛳





 


Post a Comment

0 Comments