កាត់បន្ថយប្លាស្ទិក ប្រើកាបូបបរិស្ថានរបស់អ្នកឡើងវិញ… ផ្តើមចេញពីអ្នក

"សារ៖ កាត់បន្ថយប្លាស្ទិក ប្រើកាបូបបរិស្ថានរបស់អ្នកឡើងវិញ… ផ្តើមចេញពីអ្នក! ថង់ប្លាស្ទិកប្រហែល ១៦០,០០០ ត្រូវបានប្រើប្រាស់រៀងរាល់ ១វិនាទីជុំវិញពិភពលោក ហើយត្រូវបានគេបោះចោលដោយមិនបង្អង់យូរ។ វាពិបាកនឹងជឿថាពីមុនមិនសូវជាយូរប៉ុន្មានទេ យើងធ្លាប់ទៅផ្សារទិញឥវ៉ាន់ដោយកាន់កន្ត្រកទៅជាមួយ អង្ករត្រូវបានច្រកទុកក្នុងបាវ ហើយអាហារខ្លះត្រូវបានវេចខ្ចប់ដោយប្រើវត្ថុធាតុដើមធម្មជាតិដូចជា ស្លឹកចេក ឬស្លឹកឈូកជាដើម។ វាមិនទាន់យឺតពេលទេក្នុងការផ្លាស់ប្តូរទម្លាប់របស់យើងម្តងទៀត។ ប្រើកាបូបបរិស្ថានដែលអាចប្រើឡើងវិញបាននឹងជួយកាត់បន្ថយការបំពុលប្លាស្ទិក ហានិភ័យសុខភាព និងធ្វើឱ្យសុខុមាលភាពសហគមន៍របស់អ្នកប្រសើរឡើង។ #គ្មានសំរាម #កាត់បន្ថយប្លាស្ទិក #ប្រើកាបូបបរិស្ថានរបស់អ្នកឡើងវិញ #ផ្តើមចេញពីអ្នក "

Post a Comment

0 Comments