ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុងក្រចេះអាណត្តិទី៤
ព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញជាអធិបតីប្រកាសចូលកាន់តំណែងជាផ្លូវការ របស់ក្រុមប្រឹក្សាក្រុងក្រចេះ អាណត្តិទី៤ ចំនួន១៥រូប ដែលបានជាប់ឆ្នោតមកពីរគណបក្សពីរគឺគណបក្សប្រជាជនកម្ពុជា១១រូប នឹងគណបក្ស
-នឹង៣រូប មកពីគណបក្សឆន្ទៈខ្មែរ ក្ដើម្បីគ្រប់គ្រង់ និងកសាងអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានរំលឹងឡើងថា ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នៃរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ មានគោលបំណង៖-ពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឱ្យចាក់គ្រឹះរហូតដល់ថ្នាក់មូលដ្ឋាន-ផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដោយបង្កើតឡើងនូវរដ្ឋបាលឯកភាពដែលមានស្វ័យភាព សិទ្ធិអំណាច និងមុខងារ ធនធានសមស្របដែលបានផ្ទេរឱ្យទៅរដ្ឋបាលក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងសេវាសង្គមនានាតាមមូលដ្ឋានដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ-និងលើកកម្ពស់ការចូលរួម ភាពជាម្ចាស់របស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញឱ្យរដ្ឋបាលក្រុង ៖-ត្រូវខិតខំសម្របសម្រួលដល់ការបំពេញការងារ របស់ក្រុមការងារដែលចុះបំពេញការងានៅគ្រប់ថ្នាក់ក្រោម ដោយត្រូវយកចិត្តទុកដាក់សម្របសម្រួលរៀបចំវេទិកាសាធារណៈ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋបានសម្តែងមតិ និងលើកឡើងនូវបញ្ហាប្រឈមនានា-ហើយក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។
ឯកឧត្តម វ៉ា ថន បានណែនាំ និងជម្រុញអនុវត្ត នូវកិច្ចការសំខាន់ៗ រួមមាន ៖-ត្រូវធ្វើការប្រជុំសាមញ្ញលើកទី១ មិនឱ្យហួសពី១៥ ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំចូលកាន់តំណែង-ត្រូវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២របស់ខ្លួន មិនឱ្យមុន២៥ថ្ងៃ ឬលើសពី៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ឡើយ-ហើយសមាជិកក្រុមប្រឹក្សាទាំងអស់មានកាតព្វកិច្ចត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល -ជាពិសេសត្រូវមើលច្បាប់ស្តីពីតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឲ្យបានចាំច្បាស់ ដើម្បីងាយស្រួលក្នុងការអនុវត្ត និងរួមគ្នាដឹកនាំគ្រប់គ្រងការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាព តម្លាភាព សុក្រិតភាព សំដៅបង្ខិតសេវាសាធារណ:ដល់មូលដ្ឋាន ៕
0 Comments